សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី "ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ"
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគាររស្មីសុខាញូយ៉ក, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី "ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ" ក្រោមអធិបតីភាព លោក ង៉ោ ដាឡែន អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មុី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត។
ព័ត៌មានទាក់ទង